យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិ៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ បញ្ជាក់ឱ្យយើងដឹងថាៈ បច្ចុប្បន្ននេះនៅក្នុងភូមិពួកគាត់កំពុងមានសកម្មភាពលក់ដូរ ចែកចាយគ្រឿងញៀនយ៉ាងខ្លាំង អាណាធិបតេយ្យយូរយាណាស់មកហើយ គេលក់២៤ម៉ោងលើ២៤ម៉ោង អត់កោតញញើតនឹងច្បាប់ឡើយ។ ប្រភពខាងលើក៏បានចង្អុលបង្ហាញឱ្យដឹងទៀតថា ចំណុចទីតាំងលក់ដូរគ្រឿងញៀននៅក្នុងភូមិ៣នេះ គឺពួកគេពួនសំងំលក់ និងជក់ពពាក់ពពូននៅក្នុងព្រៃជាប់នឹងមាត់ទន្លេទាំងថ្ងៃទាំងយប់។ ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថាៈ ចំពោះសកម្មភាពលក់ដូរគ្រឿងញៀននៅក្នុងភូមិនេះដែរ ក្រុមពួកលក់ថ្នាំញៀនពេលថ្ងៃមិនសូវចេញមុខលក់ប៉ុន្មានទេ។ ប៉ុន្ដែនៅពេលយប់វិញទើបពួកអ្នករកស៊ីលក់ថ្នាំញៀននេះហ៊ានចេញមុខលក់ដូរក្នុងរូបភាពទ្រង់ទ្រាយធំលក់ដាច់យ៉ាងខ្លាំងនៅពេលយប់។ ប្រភពខាងលើបង្ហើបឱ្យដឹងដែរថា កន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិ៣នេះក៏ធ្លាប់ឃើញសមត្ថកិច្ចចុះមកបង្ក្រាបដល់ទីតាំងលក់ថ្នាំញៀនក្នុងភូមិ៣ខ្លះៗដែរ ហើយកត់សម្គាល់ឃើញថាចាប់បានតែពួកប្រើប្រាស់គ្រឿងញៀនទេ។…
សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព…
លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ត្រីនគរបាលនៅទូទាំងប្រទេស ដែលមានសមត្ថកិច្ច ត្រូវទទួលពាក្យប្ដឹង របស់ប្រជាពលរដ្ឋ ទោះបីជាស្ថិតនៅក្រៅម៉ោងរដ្ឋបាលក្ដី ។ ក្នុងឱកាសចូលរួមបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ សិក្សាដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក ស សុខា ផ្តាំផ្ញើថា នៅពេលចេញបំពេញ ការងារតាមមូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់បម្រើសេវាទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ កុំមានការរើសអើង ។ លោកបន្តថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវប្រកបដោយសីលធម៌ កាយវិការទន់ភ្លន់…
សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំផ្ញើទៅក្រុមអ្នកវិភាគមួយចំនួន ដែលតាំងខ្លួនឯងជាបណ្ឌិត ចេះវិភាគគ្រប់រឿងរ៉ាវនោះ កុំមានអំណួតខ្លាំងពេក ត្រូវចេះក្រែងចិត្តគេខ្លះផង ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អ្នកវិភាគខ្លះ រិះគន់រាជរដ្ឋាភិបាល និងមេទ័ពមិនមានវិធីសាស្រ្ត ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ។ សម្តេចធិបតីបញ្ជាក់ត្រឡប់ទៅវិញថា បណ្ឌិតតាំងខ្លួនជាអ្នកវិភាគនោះ គឺគ្មានជំនាញខាងវិស័យការពារជាតិទាល់តែសោះ ប៉ុន្តែបែរជាអះអាងថា…
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យ៤ទីតាំងទៀត សង្ស័យជាប់ពាក់ព័ន្ធ Online Scams រកឃើញជនបរទេស៨៨នាក់
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ សម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៨៨នាក់ ស្រី៣៩នាក់ ២សញ្ជាតិ ថៃ៨៧នាក់ស្រី៣៩នាក់ ឡាវ១នាក់ប្រុស និងខ្មែរ៩នាក់ស្រី៤នាក់។ ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ របាយការណ៍បានបញ្ជាក់ថា៖…
លោកបណ្ឌិត អូស្មាន ហាស្សាន់ បន្តសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត នៅខណ្ឌឫស្សីកែវ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ លៅកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត រួមមានសង្កាត់គីឡូម៉្រែតលេខ៦ និងសង្កាត់ឬស្សីកែវ នៅស្នាក់ការគណបក្សខណ្ឌឫស្សីកែវ និងស្នាក់ការគណបក្សសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបជុំជាមួយបងប្អូនសកម្មជនដ៏អង់អាច ដែលតែងតែខិតខំនាំមកនូវជោគជ័យជូនគណបក្សជាបន្តបន្ទាប់។ លោកបានបន្តថា ដើមឡើយ ឯកឧត្តម…
លោក កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំដោយតម្កល់ផលប្រយោជន៍ជាតិ
លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំដោយតម្កល់ផលប្រយោជន៍ជាតិ ប្រជាជនជាធំ ហើយបានដាក់ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ បន្តកសាង ប្រព័ន្ធគាំពារសង្គមមិនបោះបង់ពលរដ្ឋណាម្នាក់ចោលដោយផ្តោតលើកិច្ចអន្តរាគមន៍ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ។ លោកលើកឡើងបែបនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោក អមដោយក្រុមការងារគ្រប់ថ្នាក់ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក…
សម្តេចតេជោ អញ្ជើញប្រធានាធិបតីបេណាំង មកបំពេញទស្សនកិច្ចកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានអញ្ជើញ ប្រធានាធិបតីនៃសាធារណរដ្ឋបេណាំង មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។…
សម្តេចតេជោ ឯកភាពដែលកម្ពុជា-ក្រិក មានប្រវត្តិសាស្រ្តយូរអង្វែងដូចគ្នា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ទូតក្រិកថ្មីដែលថា កម្ពុជានិងក្រិកមានប្រវត្តិសាស្រ្តដ៏យូរអង្វែងដូចគ្នា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រីលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ។ លោកស្រីបន្តថា ចំពោះវប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យក៏ដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា ជាកិច្ចឆ្លើយតប…
ក្រៅពីអង្ករ សិង្ហបុរី ចង់ទិញបន្លែ និងផ្លែឈើស្រស់ពីកម្ពុជាបន្ថែម
ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀង និងពង្រីកទីផ្សារកសិផល។ ក្នុងនោះ សិង្ហបុរីបានបង្ហាញការចាប់អារម្មណ៍នាំចូលផលិតផលកម្ពុជាបន្ថែមទៀត ជាពិសេសបន្លែ និងផ្លែឈើ ក្រៅពីអង្ករ ដែលជាផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារនេះរួចមកហើយ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរបស់ លោក ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសិង្ហបុរី ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង រវាងកម្ពុជា និងសិង្ហបុរី កាលពីខែមេសា…
